បាត់ដំបង ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា
ឆ្នាំ២០២៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម
ផេង សិទ្ធី
អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តព្រមទាំងសហការីបានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខ
និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន
៧៣គ្រួសារ នៅស្រុករុក្ខគីរី និងស្រុកមោងឬស្សី ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផេង សិទ្ធី
បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជាដោយក្ដីនឹករលឹកនិងក្តីអាណិតអាសូរជាទីបំផុត
ព្រោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប
គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជាដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ
ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើមទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ
ក៏ប៉ុន្តែយើងបានចូលរួម
ចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះគឺពុំមានការប្រកាន់នូវពូជសាសន៍
ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម ផេង សិទ្ធី បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយ:កាអំពាវនាវនានាជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា,ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបានគឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន
ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ
រន្ទះ
នៅពេលមានភ្លៀងនិងថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ
,ទឹកបរិសុទ្ធ១កេស ,ត្រីខ១០កំប៉ុង,
ឃីត១(មុង ក្រមា)ចំនួន ១ និងថវិកាមួយចំនួន
ដោយលែកគ្រួសាររងគ្រោះរលំទាំងស្រុកទទួលបានបន្ថែមសំពត់តង១ផងដែរ ៕
ដោយ
៖ សាលី




