បាត់ដំបង ៖ បន្ទាប់ពីមានការបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងកំណាត់ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដែលរងការខូចខាត
ក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ដែលមានឯកឧត្ដម ព្រួញ
រិទ្ធថា ទីប្រឹក្សាឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា
និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
បាននាំយកគ្រឿងចក្រចុះធ្វើការជួសជុលកែលម្អដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្ន
។
ជាមួយគ្នានេះឯកឧត្ដម ព្រួញ រិទ្ធថា
បានអំពាវនាវស្នើរសូមអោយមានការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ
ជាពិសេសអ្នកបាត់ដំបងតែម្តង ដោយគម្រោងផ្លូវទាំង
២១ខ្សែគឺដោយសារវាមានបញ្ហារឿងសង្រ្គាមសកលពិភពលោកធ្វើអោយមានបញ្ហាប្រេង
គម្រោងក៏ត្រូវដឺឡេ ហើយអាចដើមខែ០៦នេះនឹងចាប់ផ្តើមនីតិវិធីដេញថ្លៃ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការអោយខេត្ត
មន្ទីរបានត្រឹមជួយគៀសម្រួលបើទោះបីផ្លូវទាំងនោះមិនមែនជាដែនសមត្ថកិច្ចរបស់មន្ទីរ
តែយើងជួយគៀសម្រួល ហើយបើក្រឡុកណាធំៗយើងចាក់ថ្មម៉ិច
ដូច្នេះសូមមានការយោគយល់អធ្យាស្រ័យ ព្រោះបើយើងធ្វើជាលក្ខណៈទ្រង់ទ្រាយធំដូចយើងយកថវិកាទៅចោលទទេ
ឧបមាថាបើយើងចាក់កៅស៊ូមួយជាន់បើសិនគម្រោងវាមកគេនឹងភ្ជួរចោលទាំងអស់
នេះហើយជាផលវិបាកហើយដោយឃើញខែវស្សាភ្លៀងក៏ចាប់ផ្តើមធ្លាក់ជាអន្លើៗអញ្ចឹងក្នុងនាមមន្ទីរជំនាញក៏ដូចជាសេនាធិការរបស់ខេត្តយើងត្រូវតែជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដើម្បីអោយគាត់បានធ្វើដំណើរស្រួល
ហើយមន្ទីរក៏នឹងជំរុញអោយខាងនាយកគម្រោងADB ជាពិសេសអោយនាយកគម្រោងគាត់ពិនិត្យតាមដាននីតិវិធីដេញថ្លៃអោយឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន
៕
ដោយ ៖ សាលី




