នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពយកដុំឥដ្ឋ ដេញគប់ទៅលើជនរងគ្រោះអោយរបួសជាច្រើនកន្លែង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពយកដុំឥដ្ឋ ដេញគប់ទៅលើជនរងគ្រោះអោយរបួសជាច្រើនកន្លែង

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានចុះប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមប័ក្សពួក០៤នាក់ក្រោយធ្វើសកម្មភាពយកដុំឥដ្ឋដេញគប់ទៅលើជនរងគ្រោះអោយរបួសជាច្រើនកន្លែងកាលពីវេលាម៉ោង ០០និង១៣នាទី (ម៉ោងកាមេរ៉ាសុវត្ថិភាព) ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០៩ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំ​បង ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ ឈិន សឿម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់មានគ្នា០៤នាក់ ភេទប្រុស អាយុប្រហែល២៥ ទៅ៣៥ឆ្នាំ ជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស៊េរីឆ្នាំ បានធ្វើសកម្មភាពយកដុំឥដ្ឋដេញគប់ទៅលើខ្លួនបណ្តាលអោយរងបួសជាច្រើនកន្លែង។

 

លោកអធិការ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ០១.ឈ្មោះ លី ឈុនលេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង, ០២.ឈ្មោះ អ៉ីន រ៉សា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង,  ០៣.ឈ្មោះ ឃា សុខឡេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

 

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post