បន្ទាយមានជ័យ ៖
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៤គ្រួសារ នៅក្នុងស្រុកអូជ្រៅ
ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត
បន្ទាយមានជ័យ និងសង្ក័សីសម្រាប់ជួសជុលប្រក់ផ្ទះឡើងវិញ ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី
សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត
ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចនិងលោកជំទាវបណ្ឌិត
តែងគិតគូរពីសុខទុក្ខ របស់បងប្អូនមិនថាជិតក្តី ឆ្ងាយក្តី ។
ក្នុងនាមសាខាកាកបាទក្រហមខេត្តឯកឧត្តម អ៊ុំ
រាត្រី បានចូលរួមសោកស្តាយទ្រព្យសម្បត្តិផ្ទះសម្បែងរបស់បងប្អូន
ប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិដោយខ្យល់កន្រ្តាក់កន្លងមកដោយផ្ទះខ្លះរបើកដំបូល ផ្ទះខ្លះទៀតដួលរលំខូចខាតធ្ងន់
ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានចុះជួយដោយផ្ទាល់ បានជួយជាសង្ក័សីប្រក់ដំបូលទាន់ពេលវេលា សម្រាប់ផ្ទះបងប្អូនរងគ្រោះខ្យល់កន្ត្រាក់ស្រាល។
ឯកឧត្តមបន្តថា
អំណោយបានផ្ដល់ជូនបងប្អូននាពេល គឺ បានមកពីរការកៀរគររកមូលនិធិជាថវិកា
សម្ភារ:ពីព្រះថេរានុថេរ:គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឱកញ៉ា លោក
លោកស្រីមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ សមាគម គ្រឹះស្ថានសិក្សា
គ្រឹ:ស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនសហគ្រាស សប្បុរសជនគ្រប់មជ្ឍដ្ឋាន
ជួយចូលរួមគាំទ្រដោយសទ្ធាជ្រះថ្លា និងតាមការស្មគ្រចិត្តតាមរយ:សាខាកាកបាទក្រហមខេត្ត គឺជា
គុណតម្លៃណាស់ក្នុងការលើកកម្ពស់វប្បធ៌មក្នុងការចែករំលែកដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះ។
សូមបញ្ជាក់ថា
ពលរដ្ឋរងគ្រោះក្នុងមួយគ្រួសារ ៖ ទទួលបានអង្ក ២៥គីឡូក្រាម , មី២០កញ្ចប់, ទឹកត្រី១យួរ,
ទឹកស៊ីអ៊ីវ ១យួរ, សារុងមួយ
រួមនឹងថវិកាមួយចំនួន។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី
ក៏បានផ្តល់ស័ង្កសីសរុបមានចំនួនសរុប៥៣២សន្លឹក
ជូនដល់គ្រួសាររងគ្រោះសម្រាប់ជួសជុលផ្ទះសំបែងផងដែរ៕









