មន្ត្រីបរិស្ថានខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បង្កនសែនជ័យ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ជាមួយវត្ថុតាង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មន្ត្រីបរិស្ថានខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បង្កនសែនជ័យ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ជាមួយវត្ថុតាង

ព្រះវិហារ ៖ បន្ទាប់ពីមានការចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ គោយន្តដឹកឈើប្រណិត ២គ្រឿង និងវត្ថុតាងមួយចំនួន ។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន៧នាក់ បានចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក និយាមកាលេខ (៥៤១០៥០-១៥១៤២៩៦) ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងដែលបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មានបានចុះផ្សាយអំពីការកាប់ឈើនៅតំបន់នោះ ។

លោកបន្តថា បន្ទាប់ពីបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនសង្ស័យចំនួន០២នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើ ចំនួន០២គ្រឿង ជាប្រភេទឈើអារលេខមួយ (សុក្រំ)ចំនួន១,៥០ម៉ែត្រគីប រួមជាមួយវត្ថុតាងរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃប្រើហ្គាស ០១ដើម។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបានយកមករក្សាទុកនៅស្នាក់រងពើក និងកំពុងកសាងសំណុំរឿង បញ្ជូនជនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕






ដោយ ៖ រ៉ាស៊ី


Post a Comment (0)
Previous Post Next Post