រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២៦​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការទូទាំងខេត្តបន្ទាយមានជ័យ​ បានប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជនសិស្សានុសិស្ស តាជីយាយជីបានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅសាលប្រជុំ​ ធំ​ សាលាខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ​ បានក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ គណៈអភិបាល​ ព្រះសង្ឃ​ អង្គ​ពិធីក៏បានបួងសួងថ្វាយព្រះពរចម្រើនព្រះជន្ម​ មានការរាំរបាំថ្វាយព្រះពរ និងចែកអំណោយជូនដល់តាជីយាយជី២០រូប​ និងបានធ្វើពិធីព្រលែងសត្វ​ អបអរសាទរនៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សាផងដែរ ៕










Post a Comment (0)
Previous Post Next Post