បន្ទាយមានជ័យ ៖ គ្រួសារកងទ័ព
តំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ និងគ្រួសារកងទ័ព កងពលតូចថ្មើរជើងលេខ៥១
ស្រុកព្រះនេត្រព្រះ សរុប២៨០គ្រួសារ ទទួលអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី, ឯកឧត្តម ប្លែក
វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីរាជការមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខនេះឯកឧត្តម អ៊ុំ
រាត្រី អភិបាល បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះបងប្អូនគ្រួសារវរៈកងទ័ពដោយក្ដីនឹករឭក។
ឯកឧត្តម
ក៏បានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វរៈកងទ័ពកម្ពុជា
ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី
ពីសត្រូវដែលមានមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីរបស់កម្ពុជាធ្វើជារបស់ខ្លួនដោយឥតអៀនខ្មាស់
បងប្អូនវីរៈកងទ័ពយកទ្រូងពាំងគ្រាប់ មិនឱ្យសត្រូវឈ្លានពានបណ្តាលឱ្យរងរបួស
និងពលីនៅក្នុងសមរភូមិ។ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល
ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី
តែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព ក្រុមគ្រួសារ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។
គួរបញ្ជាក់ថា អំណោយដែលត្រូវបានប្រគល់ជូន ក្នុងមួយគ្រួសារ
ទទួលបានអង្ករ២០គីឡូក្រាម,មីមួយកេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ, ត្រីខ ១យួរ រួមនឹងថវិកាមួយចំនួន
៕
Tags:
ព័ត៌មានជាតិ










