អគ្គីភ័យបានលេបត្របាក់រោងចំបើង០២ខ្នង និងកញ្ចុះ០១ខ្នង សរុបជាទឹកប្រាក់ប្រហែល ២០០០ដុល្លា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អគ្គីភ័យបានលេបត្របាក់រោងចំបើង០២ខ្នង និងកញ្ចុះ០១ខ្នង សរុបជាទឹកប្រាក់ប្រហែល ២០០០ដុល្លា

បាត់ដំបង ៖ អគ្គីភ័យបានលេបត្របាក់រោងចំបើង០២ខ្នង និងកញ្ចុះ០១ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់វេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆេះរោងចំបើងចំនួន០២ខ្នង និងកញ្ចុះចំនួន០១ខ្នង ទំហំ ១២ម៉ែត្រ x ៦ម៉ែត្រ និង ៧ម៉ែត្រ x ៦ម៉ែត្រ និងកញ្ចុះ ទំហំ ៤ម៉ែត្រ x ៣ ម៉ែត្រសាងសង់ពីឈើប្រក់ស្បូវ រួមជាមួយចំបើងមូរដុំចំនួន ១៨០០ដុំ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល​ ២០០០$(ពីរពាន់ដុល្លា) ដែលមានម្ចាស់.ឈ្មោះ លី យ៉ាម៉ាល ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្រុមទី០២ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក ឈឿង គឹមសាន ជាអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន ដោយមានរថយន្ត​ពពន្លត់អគ្គីភ័យចំនួន០២គ្រឿងចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន០៩ឡានផងដែរ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post