ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវអោយអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវអោយអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ  ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើកំណាត់ផ្លូវហៃវេ ដែលជាចំណុចតំបន់គ្រោះថ្នាក់បំផុត។

 

ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារត្រង់ចំណុចគល់ស្ពានបំបែកផ្លូវបាណន់នាឱកាសនោះដែរ ឯកឧត្តម ព្រួញ រិទ្ធថា បានស្នើរទៅដល់ពុកម៉ែ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពង់ពិល ជិតផ្លូវបំបែកផ្លូវបាណន់ មិនថាអ្នកកាន់ចង្កូតទាំងឡានធំនិងឡានតូច សូមមេត្តាបន្ថយល្បឿន  ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តមួយចំនួនគឺមិនមានការបន្ថយជើងនោះទេ ដូច្នេះសូមអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

 

ឯកឧត្តម បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារជំនាញកំពុងខិតខំក្នុងការគូសគំនូស និងដាក់ស្លាកសញ្ញាបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្នដោយសំគាល់ថា នៅខាងមុខជាតំបន់គ្រោះថ្នាក់ ។

 

បន្ថែមពីនេះ ឯកឧត្តមក៏បានអំពាវនាវទៅដល់បងប្អូនដែលប្រើប្រាស់នៅលើផ្លូវនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាបងប្អូនធ្វើដំណើរទៅភ្នំពេញ ឬមកពីភ្នំពេញនោះទេ នូវពេលដែលមកដល់ទីនេះត្រូវពិនិត្យស្លាកសញ្ញាទាំងអស់គ្នា ពិសេសសូមទទូចអំពាវនាវហើយអំពាវនាវទៀត សូមមេត្តាពេលមកដល់ស្ពាននេះហើយសូមបន្ថយនិងត្រូវបើកបរក្នុងល្បឿនត្រឹមតែ ៤០ ឬ ៣០គីឡូម៉ែត្រក្នុងមួយម៉ោងបានហើយ ដើម្បីជៀសវាងកុំអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែក ៕








ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post