មនុស្សជាង ៧០០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មនុស្សជាង ៧០០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ មនុស្សប្រមាណជាង ៧០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

 

មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍កីឡារត់ប្រណាំងនាពេលនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយបានឃើញមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមក្នុងកម្មវិធីនេះ ដែលជាការរត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍ ពិសេសដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

 

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែអនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីមនុស្សធម៌ ហើយឯកឧត្តមក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបងមានស្មារតីរួបរួមគ្នាដើម្បីជាតិខ្មែររបស់យើង ហើយក៏សង្ឃឹមថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានស្មារតី និងមនសិការជាតិនិយមខ្ពស់ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយ ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post