អគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាបង្ហាញការគាំទ្រ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាបង្ហាញការគាំទ្រ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា

បន្ទាយមានជ័យ ៖ អគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។

 

ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទ ៖ បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត នាថ្ងទី២៨ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

 

ក្នុងជំនួបនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា អនុវត្តនូវបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដោយ បានដាក់ចេញផែនការសកម្មភាព និងចាត់វិធានការជំរុញអនុវត្តយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ច ពាក់ព័ន្ធ ចុះពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តសង្ស័យ និងបានចុះប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់។

 

ឯកឧត្តមអគ្គរាជទូត ក៏បានបង្ហាញនូវការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)   ដែលកំពុងអនុវត្ត ទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។

 

ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានអរគុណចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វេីការងារនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការការពារសុខសុវត្ថិភាព ជាក់ស្តែងខណៈក្នុងកំឡុងពេលមានជម្លោះតាមបន្ទាត់ព្រំដែន ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក រួមទាំងកុមារភៀសសឹក ពិសេសក៏ដូចជាជនបរទេស ក៏ដូចជាជនជាតិកូរ៉េ ដែលរស់នៅក្នុងខេត្ត ទទួលបានការការពារសុវត្ថិភាពបានយ៉ាងល្អប្រសើរ៕










Post a Comment (0)
Previous Post Next Post