បន្ទាយមានជ័យ ៖ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យនៃមណ្ឌលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នស្ថិតក្នុងភូមិស្លក្រាម
ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
។
ការបំពេញទស្សនកិច្ចនេះត្រូវបាន ឯកឧត្តម អ៊ុំ រាត្រី
អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
នៅក្នុងជំនួបទទួលស្វាគមន៍លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជម្រាបជូនពីស្ថានភាពទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ
ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង ១៥៣គ.ម
ហើយក៏ជាខេត្តដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមឈ្លានពានរបស់ភាគីថៃទាំងពីរលើក
ដែលធ្វើឱ្យមានមហន្តរាយប៉ះពាល់ខូចខាតលើទិដ្ឋភាពជាច្រើន ដូចជា ប្រព័ន្ធគមនាគមន៍
ប្រព័ន្ធទឹក អគ្គីសនី សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្ទះសម្បែង ទីតាំងអាជីវកម្ម
ដីលំនៅដ្ឋាន និងដីបង្កបង្កើនផល ព្រមទាំង
មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម
ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។
ជាងនេះទៀតបានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់
ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង ភូមិចំនួន៦ភូមិ ក្នុងនោះ
ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
និងភូមិបន្ទាយមានរឹទ្ធ ត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក
ស្ថិតក្នុងឃុំបន្ទាយឆ្នារ ស្រុកថ្មពួក
ដែលភូមិទាំងអស់នេះត្រូវបានទាហានថៃដាក់កុងតឺន័រ
និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រង
ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ។
ឯកឧត្ដម អភិបាល ខេត្ត បញ្ជាក់ ថា
ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
ដោយផ្តល់គោល-ការណ៍ឱ្យក្រុមការងារចំពោះកិច្ចរៀបចំជំរកបណ្តោះអាសន្ន
ដែលមានលក្ខណៈប្រសើរជាងមុន ដោយផ្តល់ដីទំហំ២០មx៣០មក្នុងមួយគ្រួសារ
លើផ្ទៃដីសរុបចំនួន៤០០ហ.ត ដើម្បីសង់ផ្ទះជូនស្នាក់នៅបណ្តោះអាសន្ន។
បន្ទាប់ពីបានស្ដាប់ការរាយការណ៍សង្ខេបរបស់អភិបាលខេត្តបន្ទាយមានជ័យ
លោកស្រី រ៉ូណា រ៉ាធោទ (Rona
Rathod) លោកស្រីបានបញ្ជាក់ថា
បច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដោតសំខាន់ទៅលើ កត្តាថែរក្សាសន្តិភាព
និងឱ្យបទឈប់បាញ់យូអង្វែងតាមបណ្តោយព្រំដែន ។ លោកស្រីក៏បានបន្តថា លោកស្រីក៏បានពិភាក្សាជាមួយក្រុមAOT
ពីកត្តាសន្តិភាពសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាអាស៊ានមួយនេះ
ជួយដល់ក្រុមAOTនៅក្នុងការជួយដល់ការងាររបស់ក្រុមAOT ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។
លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) បានលេីកឡេីងថា តាំងពីមុនមកសហរដ្ឋអាមេរិកក៏បានជួយក្នុងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសលពីសម័យសង្គ្រាមនៅតាមស្រែចម្ការរបស់ប្អូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាដេីម។ ហេីយបច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏មានថវិកាមួយចំនួន សម្រាប់ដល់តំបន់ដែលរងផលប៉ះពាល់នាពេលថ្មីៗនេះ ហេីយក៏មានការជួយឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ដែលនឹងផ្តល់ជំនួយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ៕




