ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានិងសហការី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានិងសហការី

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយលោកស្នងការរងផែនការងារសន្តិសុខ, ផែនការងារសេនាធិការ, ផែនការងារនគរបាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ដែលបានធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួបសំដែងការគួរសម និងពិភាក្សាការងារ។

 

ក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-ការជួបសំណេះសំណាល និងសួរសុខទុក្ខ, ២-ការសហការរួមគ្នា ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនជនជាតិកូរ៉េគ្រប់រូប ដែលមានវត្តមានក្នុងខេត្តបាត់ដំបង, ៣-អំពីវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onli ne Scams) ក្នុងខេត្តបាត់ដំបង, ៤-អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង, ៥-ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឱ្យកាន់តែមានរឹងមាំបន្ថែមទៀត៕







ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post