ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូខាងមុខរួចខ្ទាតមកប៉ះរថយន្ត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូខាងមុខរួចខ្ទាតមកប៉ះរថយន្ត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ

បាត់ដំបង ៖ ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងរួចខ្ទាតមកប៉ះរថយន្តសេរីទំនើប០១គ្រឿងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវវាលស្រែ១០០ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក SUZUKI NEX មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1MI-1251 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងវ៉ាជែងរថយន្តម៉ាក BYD ពណ៌សគ្មានផ្លាកលេខ០១គ្រឿងក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1G-5678 បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាសគ្នារួចបានខ្ទាតទៅប៉ះរថយន្តខាងលើបណ្តាលអោយខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់់ដល់មនុស្សឡើយ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅ ដោយភាគីម៉ូតូទាំង០២ចេញម្នាក់៥០ដុល្លារអោយទៅខាងម្ចាស់រថយន្តចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post