បាត់ដំបង ៖
បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយបើកត្រាក់ទ័រភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង១៥និង១០នាទី
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចច្រនាប់ទំពូង ស្ថិតនៅក្នុងភូមិទឹកសាប
ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ហាន ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ
មានទីលំនៅក្នុងភូមិជីប៉ាង ឃុំឃ្លាំងមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
បានផ្ទុះមីនតោនស្លាប់ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការនៅចំណុចទីតាំងខាងលើ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ ៖ សាលី


