ដុតធូបចោលហើយចេញទៅសៀមរាប ត្រូវបានឆេះរាលដាលអស់ផ្ទះ០១ខ្នងទាំងស្រុង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ដុតធូបចោលហើយចេញទៅសៀមរាប ត្រូវបានឆេះរាលដាលអស់ផ្ទះ០១ខ្នងទាំងស្រុង

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៤ ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

 

ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆាបឆេះផ្ទះ០១ខ្មងទំហំ ៧ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសំភារៈខូចខាតគិតជាទឹកប្រាក់ចំនួន ៥លានរៀល ដែលមានម្ចាស់ឈ្មោះ អាំ ឈឿម ភេទបស្រី អាយុ ៨៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

 

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្ដអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបវេលចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០១ឡាន ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post