បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ
និងស្ត្រីម្នាក់រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៦និង០០នាទី
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកហាយវ៉េ ស្ថិតក្នុងភូមិខ្សាច់ពោយ
សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AC-7691 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាក LEXUS
.LS.430 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2J-0607 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយបុរសអ្នកបើកបរស្លាប់ភ្លាមៗ
និងស្ត្រីអ្នករួមដំណើររងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី



