អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់វីរៈកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់វីរៈកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ដែលនិងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ក្រុមម៉ូតូខេត្តបន្ទាយមានជ័យ​ ប្រមាណជាង៣០គ្រឿង​ បានអញ្ជើញសួរសុខទុក្ខ​ និងនាំយកអំណោយមានស្បៀង​ ភេសជ្ជៈ​ ជូនដល់វីរៈកងទ័ព​ ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឧត្តម​ អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរៈកងទ័ព​ វីរៈ​នគរបាល​ និងអាវុធហត្ថ ដែលលះបង់ដើម្បីបុព្វហេតុជាតិមាតុ​ភូមិ​ ការពារបូរណភាពទឹកដី ពីការឈ្លានពានពីសត្រូវប្រទេសជិតខាង ។ ព្រមទាំង​បានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រាប់​ ការពរទឹកដី​ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត​ ប្រកបរបររកស៊ីចិញ្ចឹមជីវិត ​។ ឯកឧត្ដម​ ក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ពដែលបានពលី​ និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។

ឯកឧត្ដម​បន្តថា ​ក្នុងនាមខ្មែរតែមួយ​ សមរភូមិក្រោយ​ ជួយដល់សមរភូមិមុខ​ គ្រប់កាលៈទេសៈ​ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀង​ដល់វីរៈកងទ័ព​ ។ ឯកឧត្ដម​ ក៏បានជូនពរដល់វីរៈកងទ័ពក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕











Post a Comment (0)
Previous Post Next Post