ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក ចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក ចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក នៅភូមិនៅវត្តពោធិ៍សូរិយា រាម និងវត្តច័ន្ទស៊ី សាមគ្គីរតនារាម ដែលត្រូវចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ ដើម្បីទៅរស់នៅបណ្ដោះអាសន្ន  ផ្ទះរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី បានពន្យល់ណែនាំអំពីនីតិវិធីនៃការចាប់ឆ្នោត និងបានបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ ពុំមែនជាការផ្ដល់ជម្រកដល់បងប្អូនរស់នៅជារៀងរហូតទេ ពោលគឺ រស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំការដោះស្រាយបញ្ហាព្រំដែនរួចរាល់ បងប្អូនអាចវិលត្រលប់ទៅភូមិឋានវិញបាន ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចកំពុងតែខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនឱ្យឆាប់បានរួចរាល់ ឱ្យវិលត្រឡប់មកសភាពដើម ។

សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹកដែលត្រូវចាប់ឆ្នោត មានភូមិព្រៃចាន់ ចំនួន៣២៣គ្រួសា រ និងភូមិជោគជ័យ ចំនួន៨៩០គ្រួសារ ។ ជាមួយគ្នានោះសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលនៅសេសសល់ មិនទាន់បានចាប់ឆ្នោត អាជ្ញាធរនឹងធ្វើការសម្របសម្រួលជូនពួកគាត់ចាប់ឆ្នោត ដើម្បីឆាប់បានទៅរស់នៅទីតាំងបណ្ដោះអាសន្នថ្មី ៕












Post a Comment (0)
Previous Post Next Post