ពួនស្ទាក់វាយប្លន់យកម៉ូតូក្នុងថ្ងៃចូលឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពួនស្ទាក់វាយប្លន់យកម៉ូតូក្នុងថ្ងៃចូលឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងផ្នែកយុត្តិធម៌នៃអធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការបង្ក្រាបឃាត់ខ្លួនក្រោយរូបគេធ្វើសកម្មភាពពួនស្ទាក់ដោយយកចបជីកវាយប្លន់យកម៉ូតូ០១គ្រឿង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

 

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វណ្ណ ពិសិដ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង រួមជាមួយសម្ភារៈដកហូតមាន ៖ចបជីកចំនួន០១ និងម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿងផងដែរ។

 

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានផ្នែកជំនាញកំពុងតែកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕


ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post