រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៩៣ម៉ឺននាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៩៣ម៉ឺននាក់

បាត់ដំបង ៖ គិតត្រឹមរយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី ១៤ .១៥ .១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរដែលមកទស្សនាលេងកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបង សរុបចំនួន ៩៣៤,១៨៩នាក់ នេះបើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

 

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរសរុបចំនួន ២៣៩,៤៣៩នាក់ ថយចុះ -៤១.១៤% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៣៨,៩៩៦ នាក់ ថយចុះ ៤១.១៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៤៣នាក់ ថយចុះ ៤៣.២១% ។

 

ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរសរុបចំនួន ៤២៣,៥៨០នាក់ ថយចុះ-៣៦.០៥% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤២២,៩៦០នាក់ ថយចុះ -៣៦.០៥% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦២០នាក់ ថយចុះ -៣៥.២១%។

 

ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរសរុបចំនួន ២៧១,១៧០នាក់ ថយចុះ-៥៩.៦៩% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៧០,៦៣៧នាក់ ថយចុះ -៥៩.៧០% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៣៣នាក់ ថយចុះ -៥៣.៧៣%។

 

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា កត្តាដែលនាំអោយភ្ញៀវទេសចរមានការថយចុះ កត្តាទី០១ដោយសារតែមិនមានការលេងបាញ់ទឹក ,ទី០២ អាកាសធាតុក្តៅ ,និងទី០៣ ដោយសារបញ្ហាប្រេងសាំងឡើងថ្លៃ ៕













ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post