ដុតភ្លើងទៀនទុកចោល បណ្តាលអោយឆាបឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ដុតភ្លើងទៀនទុកចោល បណ្តាលអោយឆាបឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

 

ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៧.៥០ម៉ែត្រ × ៩ ម៉ែត្រ ធ្វើអំពីឈើ  ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុងសរុបជាទឹកប្រាក់ចំនួន ៦៦.០០០.០០០រៀល( ហុកសិបប្រាំមួយលានរៀល ) ដែលមានម្ចាស់ឈ្មោះ អ៊ូរ  រតនា ភេទស្រី អាយុ ៣២ឆ្នាំ។

 

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់ អោយរលត់ទាំងស្រុងទើបមិនបង្កអោយឆេះរាលដាលទៅផ្ទះអ្នកជិតខាងបន្តទៀត​ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post