ស្ត្រីម្នាក់ត្រូវបានរថយន្តសេរីទំនើបបុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្ត្រីម្នាក់ត្រូវបានរថយន្តសេរីទំនើបបុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវ

បាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានរថយន្តសេរីទំនើបបុកស្លាប់ភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខមណ្ឌលសុខភាពកំពង់ព្រះ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដារឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រ.ប៉ៃលិន 1A-0321 បើកបរដោយស្ត្រីចំណាស់ម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ មិនមានផ្លាកលេខ (ដោះចេញ) បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយស្ត្រីខាងលើស្លាប់ភ្លាមៗតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកសាកសពបញ្ជូនទៅអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




 

ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post