បាត់ដំបង ៖
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
១៤និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី៣០ ភូមិកាប់គោថ្មី
សង្កាត់អូរចារ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យ
កើតឡើងខាងលើនេះដែរបណ្តាលអោយឆេះផ្ទះ ០១ខ្នង ទំហំ ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងស័ង្កសី (ឆេះអស់ទាំងស្រុង)
ដែលមានម្ចាស់ឈ្មោះ នាក់ ភន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅចំណុចកើតហេតុខាងលើ
។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះយើងឃើញថា កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនៃអធិការក្រុង ស្រុក នៅមូលដ្ឋានក្បែរនោះ បានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍ពន្លត់ កុំអោយឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដទៃទៀត ចំណែកមូលហេតុគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ៕
ដោយ ៖ សាលី



