បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
និងលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត
បានអញ្ជើញជាអធិបតីភាព ចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលខូចខាតផ្ទះ
ជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លង ចំនួន២០៨គ្រួសារ នៅស្រុកអូរជ្រៅ
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម អ៊ុំ រាត្រី
បានពាំនាំដេរប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី
ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត
តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។
នាឱកាសឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បញ្ជាក់ថា
ក្នុងដំណាក់កាលដែលយោធាថៃបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា អ្វីដែលសម្តេច
បារម្ភ ជាគេ គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីជម្លាសខ្លួនទៅរកកន្លែងសុវត្ថិភាព។
ហើយសម្តេច ក៏បានចាត់ក្រុមការងារនៅជាមួយបងប្អូនគ្រប់កាលៈ ទេសៈ
និងជួយផ្ដល់ស្បៀងជួយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្គត់ផ្គង់ប្រចាំថ្ងៃ។
ក្នុងនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត
ឯកឧត្ដម
ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផ្ទះសំបែងរបស់បងប្អូនដែលត្រូវទទួលបានការខូចខាតដោយសាយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ធ្វើឱ្យផ្ទះសំបែងរបស់បងប្អូនរងការខូចខាត
និងត្រូវបំផ្លិតបំផ្លាញ។ និងសូមឱ្យបងប្អូនអត់ធ្មត់ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលលើកិច្ចការងារដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែនដោយសន្តិវិធី។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕




