បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦
សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក
នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញ
ជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ
ផ្តល់ជូនបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ
និងស្រុកថ្មពួក ។ ព្រមទាំង
ទាំងនាំយកនូវស្បៀង មានគ្រឿងឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំង
ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន
ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ក្នុងនោះក៏មានការអមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន
ក្រុមប្រឹក្សា ខេត្ត ផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយនឹងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព
ដែលអាជ្ញាធរខេត្តបានរៀបចំជូនស្នាក់បណ្តោះអាសន្នចំនួន៤ទីតាំង
ក្នុងស្រុកអូរជ្រៅ២ទីតាំង និងស្រុកថ្មពួក ២ទីតាំង។ ឯកឧត្តម
អរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជម្លោះព្រំដែន ដែលមានការអត់ធ្មត់
និងជឿជាក់ទៅលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលក្រោមការ ដឹកនាំដោយសម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ
ពិសេសបងប្អូនដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ
ដោយសារយោធាថៃឈ្លានពានរំលោភមកលេីដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ក៏បានអំពាវនាវ
ឱ្យបងប្អូនបន្តរក្សាការអត់ធ្មត់
និងជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន
ឱ្យវិលត្រលបទៅរកស្ថានភាពដូចមុន និងអាចឱ្យបងប្អូនឆាប់បសនវិលត្រឡប់ទៅលំនៅឋានវិញ។
ឯកឧត្ដម ក៏បានបញ្ជាក់ថា បើទោះបីជាទីនេះមិនដូចការរស់នៅផ្ទះបងប្អូន ឯកឧត្តម សុំឱ្យបងប្អូនភៀសសឹករស់នៅជាមួយគ្នា សាមគ្គីភាពគ្នា និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត ដែលជានិច្ចកាលតែងតែនៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកចោលបងប្អូនចោលឡើយ ៕







