លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយឡើងកាន់តំណែង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយឡើងកាន់តំណែង

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក្រោយឡើងកាន់តំណែង។

 

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ។

 

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យជំនាញ និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ​ ជាពិសេស​បទ​ល្មើស​ស្គេមអនឡាញ ៕











Post a Comment (0)
Previous Post Next Post