ក្រុមក្មេងទំនើង០៣នាក់ ត្រូវបានអប់រំ និងម៉ូតូ០២គ្រឿងត្រូវរក្សាទុករយៈពេល០៣ខែ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្រុមក្មេងទំនើង០៣នាក់ ត្រូវបានអប់រំ និងម៉ូតូ០២គ្រឿងត្រូវរក្សាទុករយៈពេល០៣ខែ

បាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន០៣នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនក្រោយពួកគេជិះម៉ូតូបង្ហោះតាមដងផ្លូវទីសាធារណៈក្នុងមូលដ្ឋានស្រុកបាណន់។

 

លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៣នាក់ និងម៉ូតូ០២គ្រឿងក្រោយពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

 

ក្រោយពេលនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ក្រុមក្មេងទំនើងទាំង០៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំដោយធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើស ហើយបានឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ចំណែកម៉ូតូត្រូវបានដកហូតរក្សាទុករយៈពេល០៣ខែផងដែរ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post