សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយនឹងតំណាង បងប្អូនជនភៀសសឹកចំនួន៦ភូមិ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយនឹងតំណាង បងប្អូនជនភៀសសឹកចំនួន៦ភូមិ


បន្ទាយមានជ័យ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងតំណាង បងប្អូនជនភៀសសឹកចំនួន៦ភូមិ ។ ដោយមានការអញ្ជេីញចូលរួមឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ប្រតិភូអមដំណើរដោយការចូលរួមពី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើ ឡើង នៅបរិវេណសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦។

 

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏អង់អាចក្លាហានរបស់កងកម្លាំង និងការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហាន កិច្ចខិតខំប្រឹងប្រែងរបស់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់ក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ ការពារទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងនាពេលកន្លងមក។ សម្តេចក៏បានបញ្ជាក់ផងដែរថា កម្ពុជា មិនដែលមានមហិច្ឆតាឈ្លានពានទឹកដីរបស់ប្រទេសជិតខាងណាមួយនោះទេ កម្ពុជាជាប្រទេសតូច ហេីយកម្ពុជាត្រូវការ តែសន្តិភាពប៉ុណ្ណោះ។

 

សម្តេច ក៏បានសម្តែងនូវការគាំទ្រលើគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លេីការដឹកនាំ និងការដោះស្រាយលេីបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីឱ្យបងប្អូនឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញ។ និងបន្តរួមចំណែក ក្នុងការជួយឧបត្ថម្ភអ្វីដែលអាចធ្វើទៅបានប្រើដើម្បីជួយសម្រាលដោយការលំបាករបស់បងប្អូនជនភៀសសឹក។


សូមបញ្ជាក់ថា ដោយសារមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់ រដ្ឋាភិបាលកងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃនោះ បានបង្កឱ្យមានអរិភាព បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វេីឱ្យផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា មានប្រជាពលរដ្ឋជាង៣០០០គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១ម៉ឺននាក់ រួមទាំងកុមារព្រះសង្ឃមិនអាចវិលត្រលបទៅលំនៅឋាន និងទីអារាមបាន៕











Post a Comment (0)
Previous Post Next Post