នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ក្នុងករណីគ្រឿងញៀន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ក្នុងករណីគ្រឿងញៀន

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជា​មួយកម្លាំងអន្តរាគម​ន៍នៃអធិការដ្ឋាននគរបាលស្រុកបាណ​ន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ​ល្មើ​សជាក់ស្តែង។

 

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​១២​និង​៤០​នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៦ នៅចំណុ​ច​ភូមិចំការ​ស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជន​សង្ស័យចំនួន​០៥នាក់ រួមមាន ៖ ១-ឈ្មោះ ជ័យ វិសាល ភេទប្រុ​ស អា​យុ​៣៩ឆ្នាំ, ២-ឈ្មោះ ស៊ុំ មិនា ភេទប្រុស អាយុ​៣៨ឆ្នាំ, ៣-ឈ្មោះ ធឿន ហ៊ា ភេទប្រុស អា​យុ​៣៣ឆ្នាំ, ៤-ឈ្មោះ រី រ៉េន ភេទប្រុស អាយុ​៤០ឆ្នាំ ទាំង០៤នាក់មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត​បាត់​ដំបង ។ ៥-ឈ្មោះ សួម ធេន ភេទប្រុស អា​យុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបា​ត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥ថង់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង (ចាស់), ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាង​លើ ត្រូវបាននគរបាលស្រុកបាណន់ ក​សាងសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post