បាត់ដំបង ៖
រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នាបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី១២
ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ
ក្រុងបាត់ដំបង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកអ្នកដំណើរប្រភេទ VIP របស់ក្រុមហ៊ុន កាពីតូល ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3G-3580 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ
បានជួបឧបសគ្គខាងមុខក៏បានជាន់ហ្វ្រាំង ភ្លាមនោះក៏មានរថយន្តពណ៌ស០១គ្រឿងទៀត
ពាក់ផ្លាកលេខ ភ្នំពេញ2CD-6099
បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានហ្វ្រាំងឈប់ ក៏មានរថយន្ត០១គ្តឿងទៀត
ប្រភេទនីសាន់ បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា
បានជ្រុលមកបុកពេញទំហឹងបន្តកន្ទុយគ្នា
តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុពិនិត្យវាស់វែង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី



