បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង(ឆ្លងផ្លូវ)
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង(ឆ្លងផ្លូវ)

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង(ឆ្លងផ្លូវ)នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកដីពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 3A-1060 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង(ឆ្លងផ្លូវ) ចំណែកម៉ូតូម៉ាកហុងដារឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1K-5199 បើកបរដោយបុរសម្នាក់ឈ្មោះ ជា ប៊ុននី អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទិសដៅស្របគ្នាពីលិចទៅកើត បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តស្វាយធំ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post