សមត្ថកិច្ចរឹបអូសកញ្ឆាក្រៀមទម្ងន់ ២១៣,៨១ក្រាម នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញា០៧នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចរឹបអូសកញ្ឆាក្រៀមទម្ងន់ ២១៣,៨១ក្រាម នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញា០៧នាក់

បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង ញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។

 

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំណុចភូមិសាលាបាឡាត់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ១.ឈ្មោះ អូន វ៉ាន់ ហៅ ប៉ាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង, ២.ឈ្មោះ ហោ គឹមហេង ហៅ ដេន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៣.ឈ្មោះ យឺត រតនៈវិទូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ៤.ឈ្មោះ សា វ៉ាត ហៅ វីន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៥.ឈ្មោះ ឈួន រ៉ាវីត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្អង់ល្លា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង, ៦.ឈ្មោះ វីន លីហេងគឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង, ៧.ឈ្មោះ លឹម សុខលៀង ហៅ បាវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាមួយវត្ថុតាងរួមមាន៖ កញ្ញាក្រៀមចំនួន ៥៨ថង់ និង ០១កំប៉ុង ទម្ងន់ ២១៣,៨១ក្រាម (ថ្លឹងទាំងសំបក), ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារសម្រាប់ជក់កញ្ញាមួយចំនួន និងម៉ូតូចំនួន ០៣គ្រឿង ។

 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕


ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post