បាត់ដំបង ៖
ស្ត្រីម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងកង់អាគុយនៅវេលាម៉ោង០៨និង៥០នាទី
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងមុខផ្លូវចូលផ្សារ ភួ
ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងកង់អាគុយមួយគ្រឿងបើកបរដោយស្ត្រីម្នាក់
ទិសដៅពីកើតទៅលិច ចំណែករថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3A-1847 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង(ចេញពីផ្សារឆ្លងផ្លូវ) លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះបណ្តាលអោយអ្នកជិះកង់អាគុយដួលបោកក្បាលរងរបួសធ្ងន់
ក្រោយមករថយន្តខាងលើបានបើកគេចចេញពីកន្លែងកើតហេតុតែត្រូវបានប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានព្រមទាំងមន្ត្រីសមត្ថកិច្ចជិះប្រដេញតាមស្ទាក់ចាប់បាន
និងប្រគល់អោយសមត្ថកិច្ចជំនាញផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី



