ឯកឧត្តម ជា សុមេធី ចាត់ក្រុមការងារយកអំណោយជាស្បៀង ជូនកងកម្លាំងទាំង៣ ឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ជា សុមេធី ចាត់ក្រុមការងារយកអំណោយជាស្បៀង ជូនកងកម្លាំងទាំង៣ ឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានចាត់ក្រុមការងារតាមរយៈ មន្ទីរ សង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់អំណោយជាស្បៀង មានអង្ករ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនកងកម្លាំងទាំង៣ដែលឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។

 

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួសុខរបស់ឧត្តមរដ្ឋមន្ត្រី និងថ្លែងអរគុណ ចំពោះវីរៈភាពដ៏អង់អាចក្លាហានវីរៈកងទ័ព ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានសត្រូវប្រទេសជិតខាង។ និងបានសម្ដែងការដឹងគុណយ៉ាងស្មោះស្ម័គ្រ មិនអាចបំភ្លេចបាន ចំពោះវីរៈកងទ័ពដែលរងរបួសដែលបានពលីក្នុងសមរភូមិ។

 

ជាមួយគ្នានោះតំណាងវីរៈកងទ័ពទាំងបីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុមេធី និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ លេីកទឹកដល់កងកម្លាំង ឈរជើងតាម ដែន តាមរយៈការឧបត្ថម្ភជាស្បៀង និងសម្ភារៈផ្សេងជាបន្តបន្ទាប់។ និងបានជូនពរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងកាយពលមាំមួន ជួបប្រទះ តែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ចំពោះអំណោយដែលបានផ្តល់ជូនអង្គភាពទាំង៣ ក្នុងមួយអង្គភាព ទទួលបាន ៖ ធុងទឹក35L = ១០០ធុង, អង្ករ10គីឡូ = ២០០ប៉ាវ, ទឹកសុទ្ធ500ml = ៥០កេស, មី ៥០កេស, ភួយ ៧០, កាហ្វេ = ៥កេស, ធូបមូស = ៣កេស, គ្រាប់ជី = ៥កេស, ភេសជ្ជ: = ៥០០កំប៉ុង, អំបុក = ៧២០ដប, ឆៃប៉ូវ = ៥១៤កញ្ចប់៕






Post a Comment (0)
Previous Post Next Post