បាត់ដំបង ៖
បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី០៤
ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីឡូមួយកន្លែង ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី
ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយថា ជនរងគ្រោះមានឈ្មោះ ធឿន រ៉ាយុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅឃុំបឹងព្រីង
ស្រុកថ្មគោល ខេត្តបាត់ដំបង
បានធ្វើអត្តឃាតដោយយកខ្សែក្រវាត់ចងកជាប់ទៅនឹងដើមឈើក្បែរផ្លូវបណ្តាលអោយស្លាប់តែម្តង។
ក្រោយពេលកើយហេតុសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដ បន្ទាប់មកបានប្រគល់អោយសាច់ញាតិយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី



