រថយន្តដឹកទឹកសុទ្ធវ៉ៃវ៉ៃ បើកបរមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកអេស្កាវ៉ាទ័រពីក្រោយពេញទំហឹងបណ្តាលអោយ បណ្តាលអោយមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្តដឹកទឹកសុទ្ធវ៉ៃវ៉ៃ បើកបរមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកអេស្កាវ៉ាទ័រពីក្រោយពេញទំហឹងបណ្តាលអោយ បណ្តាលអោយមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ រថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនវ៉ៃវ៉ៃមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកអេស្កាវ៉ាទ័រពីក្រោយពេញទំហឹងបណ្តាលអោយទាំងតៃកុងនិងព្រូ០៣នាក់រងរបួសធ្ងន់ស្រាលនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI MIGHTY ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3F-4171 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅពីក្រោយរថយន្តធុនធំដឹកអេស្កាវ៉ាទ័រ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1232 បើកបរដោយបុរសម្នាក់បណ្តាលអោយក្បាលរថយន្តកំពិតគៀបជើងតៃកុងនិងព្រូជាប់រងរបួសធ្ងន់ស្រាល០៣នាក់។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះមកវាស់វែងធ្វើកំណត់ហេតុដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post