កម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ ជាច្រើនកន្លែង នៅស្រុកជាំក្សាន្ត ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦លោក ចិន ខន្តី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំមន្រ្តីបរិស្ថាន រដ្ឋបាលព្រៃឈើ កងកម្លាំងអាវុធហត្ថ និងអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត សហការជាមួយកងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពី លោកមេភូមិ មេឃុំ ចុះប្រតិបត្តិការ បង្ក្រាបទីតាំងសប្បកម្មកែឆ្នៃឈើ ដែលមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែង។ ក្នុងការចុះប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ ចុះបង្ក្រាបសិប្បកម្មកែឆ្នៃឈើ និងគំនរឈើជាច្រើនកន្លែង ខណៈមេឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើអត់ច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅភូមិចំនួន០២៖ ភូមិបង្គោល៨ និង ភូមិចារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងការបង្ក្រាបនេះ បានធ្វើការដកហូតវត្ថុតាងបានមួយចំនួន ហើយប្រគល់ឱ្យមន្រ្តីជំនាញយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធី៕
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ ជាច្រើនកន្លែង នៅស្រុកជាំក្សាន្ត

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦លោក ចិន ខន្តី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំមន្រ្តីបរិស្ថាន រដ្ឋបាលព្រៃឈើ កងកម្លាំងអាវុធហត្ថ និងអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត សហការជាមួយកងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពី លោកមេភូមិ មេឃុំ ចុះប្រតិបត្តិការ បង្ក្រាប​ទីតាំងសប្បកម្មកែឆ្នៃឈើ ដែលមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែង។

ក្នុងការចុះប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា និងក្រោមការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ ចុះបង្ក្រាបសិប្បកម្មកែឆ្នៃឈើ និងគំនរឈើជាច្រើនកន្លែង ខណៈមេឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើអត់ច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅភូមិចំនួន០២៖ ភូមិបង្គោល៨ និង ភូមិចារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងការបង្ក្រាបនេះ បានធ្វើការដកហូតវត្ថុតាងបានមួយចំនួន ហើយប្រគល់ឱ្យមន្រ្តីជំនាញយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធី៕

Post a Comment (0)
Previous Post Next Post