បាត់ដំបង ៖
យ៉ាងហោចណាស់មនុស្សប្រុសស្រីជាជនជាតិខ្មែរចិន០៥នាក់បានរងរបួសធ្ងន់ស្រាល
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ១៣និង៥០នាទី
ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងក្រុមទី១៦
ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង
ពាក់ផ្លាកលេខ សៀមរាប 1AF-6250 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅលិច (ឆ្លងផ្លូវ) ចំណែករថយន្តម៉ាក TOYOTA
PRIUS ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 2BN-9983
បើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងអ្នករួមដំណើរជាជនជាតិចិនប្រុសស្រី០៣នាក់
ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលមកបុកកន្ទុយម៉ូតូបណ្តាលអោយដួលបោកក្បាលរបួសធ្ងន់ទាំង០២នាក់
បន្ទាប់មករថយន្តបន្តល្បឿនទៅបុកផ្លាកសញ្ញានិងបង្គោលភ្លើងបំភ្លឺផ្លូវ
បណ្តាលអោយជនជាតិចិនប្រុសស្រី០៣នាក់រងរបួសធ្ងន់ស្រាលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី




