ឣាវុធហត្ថក្រុងសិរីសោភ័ណឃាត់ជនសង្ស័យ ៥នាក់ បញ្ជូនទៅតុលាការករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឣាវុធហត្ថក្រុងសិរីសោភ័ណឃាត់ជនសង្ស័យ ៥នាក់ បញ្ជូនទៅតុលាការករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៥នាក់ ត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៦ មីនា ២០២៦ ចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៥នាក់ រួមាន ៖ ១-ឈ្មោះ អៀវ ភិរម្យ ហៅយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ វឹង យ៉ាវ ភេទប្រុស  អាយុ២៧ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៣-ឈ្មោះ វឹង ប៊ុនយ៉ាវ ហៅប៉ូយ ភេទប្រុស អាយុ២៤ឆ្នាំ(ប្រើប្រាស់), ៤-ឈ្មោះ ហ៊ី លីហៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស់), ៥-ឈ្មោះ ហួត ដាណេ ហៅដា ភេទប្រុស អាយុ២១ឆ្នាំ(ប្រើប្រាស់) ។

 

ប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន១៤កូនថង់កិប ទម្ងន់ ៨,១៤ក្រាម (ថ្លឹងទាំងសម្បកថង់), ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

 

ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕




Post a Comment (0)
Previous Post Next Post