ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ​ ៖​ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដឹកនាំដោយឯកឧត្តម ត្រឹន ទួន អាញ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ និងឯកឧត្តម ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់​ រួមនឹងប្រតិភូអមដំណេីរ​ បានអញ្ជើញ​មកបំពេញទស្សនកិច្ច​ និងជូនពរឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​  ដល់ថ្នាក់ដឹកនាំ​ និងប្រជាជនក្នុខេត្តបន្ទាយមានជ័យ​ ប្រារព្ធ​ឡើង​ធ្វើ​នៅសាលប្រជុំ​ ក​ សាលាខេត្ត​ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះប្រតិភូដែលខេត្តដុងថាប់ក៏បានធ្វើការជូនពរឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំងមន្ត្រីរាជការនិងប្រជាជនទូទាំងខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ ទទួលបាននូវក្តីសុខសប្បាយ​ ទទួលសុខសន្តិភាព នឹងខេត្តកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ក៏បានលេីកឡេីងពីទំនាក់ទំនងគ្នាល្អរវាងកម្ពុជា-វៀតណាម ពិសេសខេត្តបន្ទាយមានជ័យ​ និងខេត្តដុងថាប់​ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា ការលំបាកនានា និងបានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ក្នុងការប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនទាំង២។

ឯកឧត្តម ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់​ ក៏បានបញ្ជាក់​ សម្តែងនូវមនោសញ្ចេតនា​ និងបង្ហាញពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធស៊ីជម្រៅរវាងខេត្តទាំង២​ និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងមួយនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង​។ ក្នុងនាមប្រទេសទាំងពីរគឺជាប្រទេសភូមិផងរបង​ជាមួយ​ ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាព​ មេត្រី​ភាពរវាងប្រជាជន​ និងប្រជាជន​ ក៏ដូចជាប្រទេសទាំង២ ខេត្តដុងថាប​ ក៏និងផ្តល់អារហារូបណ៍ជូនដល់និស្សិតរបស់ខេត្តបន្ទាយមានជ័យ​ ដេីម្បីទៅសិក្សានៅប្រទេសវៀណាម​ ពាក់ព័ន្ធវិស័យកសិកម្ម​ ក៏ដូចជាវិស័យពាក់ព័ន្ធមួយចំនួន។

ក្នុងនោះថ្នាក់ដឹកនាំ​ខេត្ត​ និងប្រជាជនកម្ពុជា បានចងចាំជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន នៃកងទ័ពទាំងពីរ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ផ្តើមចេញពីស្មារតីនេះ ចំណងមិត្តភាព សាមគ្គីភាព​ ដ៏មានសារៈសំខាន់ និងជាសក្ខីភាព ខេត្តបន្ទាយមានជ័យបានសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម​ មួយកន្លែងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្ហាញអំពីអត្ថន័យប្រកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន និងជាសិលាចារឹកទុកជាប្រវត្ថិសាសន៍៕











Post a Comment (0)
Previous Post Next Post