ក្មេងស្រីម្នាក់បានធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្មេងស្រីម្នាក់បានធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួន

បាត់ដំបង ៖ ក្មេងស្រីម្នាក់ព្រោះតែ វិបត្តិផ្លូវចិត្តបានសម្រេចធ្វើអត្តឃាតដោយលោតទឹកស្ទឹងសង្កែសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៥និង០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចលើស្ពានសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

 

ក្មេងស្រីរងគ្រោះមានឈ្មោះ ប៉ែន រតនាពិកែវ អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកហាងសមុទ្រប៊ូហ្វេ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយលោតទឹកស្ទឹងសង្កែពីលើស្ពានថ្មបណ្តាលអោយស្លាប់ព្រោះតែវិបត្តិផ្លូវចិត្ត។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏ដូចជាក្រុមគ្រូពេទ្យបានចុះទៅធ្វើការត្រួតពិនិត្យដោយបច្ចេកទេស នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងរួចសន្និដ្ឋានបានថា: ជនរងគ្រោះពិតជាស្លាប់ដោយសារអត្តឃាតលោតទឹកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post