បាត់ដំបង ៖
បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល
០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦
នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក០១គ្រឿងបានធ្វើដំណើរទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលមកបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ តឹម វឌ្ឍនា
ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល
ខេត្តបាត់ដំបង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះខាងលើអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

