ឣាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឣាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធបទល្មើស ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើមានឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះ សៀ វិចិត្រ ហៅ ហោះ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទាំង២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង ជាមេបញ្ជាការក្រុង ធ្វើការបង្ក្រាបបាននៅវេលាម៉ោង១៣និង៤៥នាទី  ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាមមួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៣កូនថង់កិប ទម្ងន់១,៥៤ក្រាម, ម៉ូតូ ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង, កាំបិតកែច្នៃ ប្រវែង៥២សង់ទីម៉ែត្រចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

 

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





Post a Comment (0)
Previous Post Next Post