ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម ជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម ជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

 

លោក OH បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតថា ក្នុងរយៈពេលមិនដល់១០ ឆ្នាំផង សម្ព័ន្ធធុរកិច្ចសកល GBA បានបង្កើនចំនួនសមាជិករបស់ខ្លួនរហូតដល់ ៦៥ ប្រទេស និងបានរៀបចំវេទិកាជំនួបធុរកិច្ចជាច្រើនរវាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗ លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ជាដើម។ លោកក៏បានបន្តថា ក្នុងចំណោមប្រទេសសមាជិកទាំងអស់ លោក OH បានកត់សម្គាល់ឃើញថាសហគមន៍ខ្មែរនៅកូរ៉េមានទំហំធំ តែភាគច្រើនពួកគាត់មកធ្វើការ និងមិនសូវបានចាប់អារម្មណ៍ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅកូរ៉េទេ ហេីយ​លោកសង្ឃឹម​ថា​ ប្រជាជនខ្មែរនៅកូរ៉េនឹងងាកមកចាប់អារម្មណ៍បន្ថែមទៀតលើការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងសង្ឃឹមថាអាចនឹងមានវត្តមានក្រុមហ៊ុនកម្ពុជា កាន់តែច្រើន ទាំងលើការនាំចូល និងការនាំចេញ ដើម្បីជំរុញវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងជាងនេះមួយកម្រិតទៀត។

 

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានមានប្រសាសន៍ថា ស្ថានទូតមានគម្រោងចចារជាមួយក្រសួងការងាររបស់ប្រទេសកូរ៉េ ដើម្បីឱ្យបងប្អូនពលករខ្មែរអាចមានឱកាសទទួលបានទិដ្ឋាការពលករជំនាញ ដែលវានឹងបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើការ រឺ រស់នៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តមក៏បានសំណូមពរ GBA ឱ្យជួយសហការជាមួយស្ថានទូតក្នុងការរៀបចំជំនួបពាណិជ្ជករកម្ពុជា និងកូរ៉េ ដើម្បីបង្កើតឱកាសវិនិយោគកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។






 

Post a Comment (0)
Previous Post Next Post