បាត់ដំបង ៖ ក្រោយពីមានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សាវតាម្នាក់ បានចូលទៅក្នុងបន្ទប់(ស្លមាស) ប្រដាប់ដោយកូនកាំបិត០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះជាជាងមាសម្នាក់កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦ម្សិលមិញ រហូតមកថ្ងៃនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១
ខែកុម្ភះ ឆ្នាំ២០២៦នៅត្រង់ចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច
សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើង
បង្កដោយជនសង្ស័យមិនស្គាល់សាវតាម្នាក់បានចូលទៅក្នុងបន្ទប់ (ស្លមាស)
ប្រដាប់ដោយកូនកាំបិតចំនួន០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះឈ្មោះ អ៊ុំ
សុខចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅចំណុចកើតហេតុខាងលើ
បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនីផុតផ្នែកខាងឆ្វេង បន្ទាប់មកលួចមាសសន្លឹកចំនួន ៥៥
តម្លឹង រួចបានគេចខ្លួនទៅដោយសុវត្ថិភាព។
ហើយបើតាមការបញ្ជាក់ពីលោក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦នេះថា យើងកំពុងធ្វើការស្រាវជ្រាវ ៕
ដោយ ៖ សាលី



