ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលអោយស្លា.ប់ភ្លាមៗ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលអោយស្លា.ប់ភ្លាមៗ

បាត់ដំបង ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ចំណែកម៉ូតូឆេះយ៉ាងសន្ធោសន្ធៅក្រោយពីត្រូវរថយន្តបុកនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកហៃវ៉េឡើងទៅបាណន់ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

 

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1R-4947 បើកបរដោយឈ្មោះ ប៉ិច នី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវ) ចំណែករថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ បាត់ដំបង 2C-1541 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូ ពេញទំហឹងបណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅ ចំណែកស្ត្រីអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរ។

 

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានមន្រ្តីជំនាញដឹកបញ្ជូនទៅអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post