ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក Lee Sang ki នាយកបោះពុម្ពផ្សាយរបស់សារព័ត៌មាន THE AsiaN នៃសាធារណរដ្ឋកូរ៉េ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក Lee Sang ki នាយកបោះពុម្ពផ្សាយរបស់សារព័ត៌មាន THE AsiaN នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក Lee Sang ki  នាយកបោះពុម្ពផ្សាយរបស់សារព័ត៌មាន THE AsiaN នៃសាធារណរដ្ឋកូរ៉េ។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអំពីសាវតា និងសកម្មភាពរបស់សារព័ត៌មាន THE AsiaN ដែលកន្លងមក ឯកឧត្តមរដ្ឋលេខាធិការ ក៏ជាអ្នកសរសេរ និងផ្ដល់ព័ត៌មានអំពីកម្ពុជា សម្រាប់ចុះផ្សាយជាប្រចាំក្នុងសារព័ត៌មាននេះផងដែរ ដើម្បីលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាបានផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា នាពេលថ្មីៗនេះផងដែរ។

 

ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ឯកឧត្ដមរដ្ឋលេខាធិការ និងសារព័ត៌មាន THE AsiaN ចំពោះតួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា។ ភាគីទាំងពីរក៏បានប្ដេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងវិស័យសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត។






Post a Comment (0)
Previous Post Next Post