រថយន្ត Morning សង្ស័យតៃកុងបើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត Morning សង្ស័យតៃកុងបើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ

បាត់ដំបង ៖ រថយន្តMorning មួយគ្រឿងសង្ស័យតៃកុងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចខាងមុខប្រាសាទឯកភ្នំ ស្ថិតក្នុងភូមិពាមឯក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះដំបូងឡើយគេឃើញរថយន្តម៉ាក Morning ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2C-4283 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

 

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាក់ទងខាងរថយន្តស្ទូចមកស្ទូចយករថយន្តឡើងចេញពីប្រឡាយទឹកស្អុយដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post