រថយន្ត HIGH LANDER បើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលអោយខូចខាតយ៉ាងដំណំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត HIGH LANDER បើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលអោយខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្ត HIGH LANDER មួយគ្រឿងបើកបរឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវប្រសប់ហៃវ៉េពុកឆ្មា ស្ថិតក្នុងភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI TRACTOR HEAD ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង3A-5134 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច ចំណែករថយន្តមួយគ្រឿងទៀតម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-8370 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលអោយមាននរណាម្នាក់រងរបួសឡើយ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post